គ្រោះទឹកជំនន់បង្កឱ្យមានមនុស្សស្លាប់ច្រើននៅក្នុងប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ -- អាជ្ញាធរមូលដ្ឋានបានរាយការណ៍កាលពីពេលថ្មីៗនេះថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុងប៊ូឡូយ (Bualoi) បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់២២នាក់នៅក្នុងប្រទេសថៃ ខណៈដែលមនុស្សប្រហែល ៣៧០.០០០នាក់នៅទូទាំង ១៩ខេត្ត ដែលនៅតែកំពុងជួបបញ្ហាជាមួយនឹងកម្រិតទឹកខ្ពស់នៅតាមដងទន្លេ និងភ្លៀងធ្លាក់ខ្លាំង។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃបាននិយាយថា អ្នកស្លាប់ត្រូវបានកត់ត្រានៅក្នុងខេត្តចំនួន០៦ ដែលរួមមានទាំងខេត្តអ៊ុតតារ៉ាឌិត ខេត្តប្រានគរស៊ី ខេត្តអាយុធ្យា នៅភាគខាងជើងនៃទីក្រុងបាងកក ដែលស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេ។
នាយកដ្ឋាននោះបានកត់សម្គាល់ថា អាជ្ញាធរកំពុងខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយ រួមទាំងស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់សំខាន់ៗ ដល់ជនរងគ្រោះដោយទឹកជំនន់ ជម្លៀសអ្នកស្រុកនៅតំបន់ដែលមានហានិភ័យខ្ពស់ និងរំដោះទឹកជំនន់នៅតំបន់ដែលរងផលប៉ះពាល់៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





