នាយករដ្ឋមន្ត្រីអូស្ត្រាលីអំពាវនាវឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅក្បែរគ្នាក្នុងសន្តិភាព និងសន្តិសុខ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អានថូនី អាល់បានេស (Anthony Albanese) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសអូស្ត្រាលីត្រូវតែធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួនដើម្បីធ្វើឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅជាមួយគ្នាដោយសន្តិភាព និងសន្តិសុខ។
លោកបាននិយាយថា ប្រទេសអូស្ត្រាលីតែងតែជាផ្នែកមួយនៃសម្ពាធអន្តរជាតិសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ការវិលត្រឡប់របស់ចំណាប់ខ្មាំង មានជំនួយ និងដំណោះស្រាយរដ្ឋពីរ។
លោក អាល់បានេស បាននិយាយថា «វាជាកាតព្វកិច្ចរបស់យើងក្នុងការធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់យើង ដើម្បីមើលឃើញសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា។ រដ្ឋអ៊ីស្រាអែល និងរដ្ឋប៉ាឡេស្ទីនរស់នៅក្បែរគ្នាក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងសន្តិភាព និងសន្តិសុខ»។
លោក អាល់បានេស និងលោក ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានប្រកាសពីទីក្រុងញ៉ូយ៉ក កាលពីខែមុនថា ប្រទេសអូស្ត្រាលីបានទទួលស្គាល់ជាផ្លូវការនូវរដ្ឋឯករាជ្យ និងអធិបតេយ្យភាពរបស់ប៉ាឡេស្ទីន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





