នគរបាលខេត្តឧត្ដរមានជ័យចុះផ្សព្វផ្សាយអំពីគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងភូមិសាស្រ្តខេត្ដ
AKP ឧត្តរមានជ័យ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥-- អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ជារៀងរាល់ថ្ងៃកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ផលប៉ះពាល់នៃគ្រឿងញៀន គោលនយោបាយភូមិឃុំមានសុវត្ថិភាពដល់យុវជន សិស្សានុសិស្សដើម្បីបញ្ជ្រាបការយល់ដឹង ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់នូវសារធាតុញៀន បទល្មើសសន្តិសុខតាមមូលដ្ឋាន ជាពិសេសការផ្សព្វផ្សាយអំពីគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ដឧត្ដរមានជ័យ ដើម្បីបង្កើនការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

ក្នុងឱកាសនៃការផ្សព្វផ្សាយនេះកងកម្លាំងនគរបាលបានដាស់តឿនបងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុង ប្រយ័ត្នខ្ពស់ចំពោះគ្រាប់មិនទាន់ផ្ទុះទាំងឡាយដែលអាចកប់បាត់ក្នុងដី ឬនៅរាយប៉ាយតាមតំបន់ផ្សេងៗ ជាពិសេសកន្លែងដែលមានការប្រយុទ្ធគ្នារវាង កម្ពុជា-ថៃ នាពេលថ្មីៗកន្លងមកនេះ ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ)





