រកឃើញសត្វរំពេរទន្លេមានការកើនឡើងក្នុងតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ
AKPភ្នំពេញថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥--
តាមរយៈការកត់ត្រាប្រចាំឆ្នាំអំពីចំនួនសត្វរំពេទន្លេ បង្ហាញពីចំនួនកើនឡើងរបស់សត្វរំពេទន្លេនៅក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ។

បើយោងតាមប្រភពពីអង្គការ WWF Cambodia ឱ្យដឹងថា៖អស់រយៈពេលជាច្រើនខែមកហើយនៃសកម្មភាពរបស់ក្រុមសិក្សាស្រាវជ្រាវ ដើម្បីធ្វើការកត់ត្រាចំនួនសត្វរំពេទន្លេ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ។ ជាលទ្ធផល ក្រុមសិក្សាស្រាវជ្រាវរបស់យើងបានកត់ត្រារកឃើញចំនួនដ៏ច្រើនរបស់សត្វរំពេទន្លេប្រមាណ ៩៤ក្បាល ដែលកើនឡើងពីចំនួន ៧១ កាលពីឆ្នាំមុន។

ប្រភពខាងលើនេះបានបញ្ជាក់ថា៖ការកើនឡើងនេះ គឺជាដំណឹងដ៏អស្ចារ្យសម្រាប់ប្រភេទស្លាបដែលត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងការគំរាមកំហែង ហើយចំនួនរបស់ពួកវាក៏បានបង្ហាញពីស្ថេរភាពក្នុងអំឡុងពេលនៃការកត់ត្រាពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤៕

ដោយ៖មករា





