អង្គការ MCC ប្រើប្រាស់ការរួមបញ្ចូលគ្នានៃការសិក្សារស្រាវជ្រាវ តាមរយ:ដ្រូន ដើម្បីតាមដានថនិកសត្វសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥-- នៅក្នុងគម្រោងអភិរក្សថនិកសត្វសមុទ្រកម្ពុជា (CMMCP) របស់អង្គការ MCC យើងប្រើប្រាស់ការរួមបញ្ចូលគ្នានៃការសិក្សារស្រាវជ្រាវតាមអាកាស ដោយប្រើ ដ្រូន លើដីគោក និងតាមទូក ដើម្បីតាមដានថនិកសត្វសមុទ្រ ដូចជា ផ្សោតក្បាលត្រឡោក ផ្សោតឃ្លាច និងជ្រូកទឹក ជាដើម។

មន្ត្រីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ថា វិធីសាស្រ្តនីមួយៗផ្តល់នូវទិន្នន័យតែមួយគត់អំពីប្រភេទសត្វទាំងនេះ និងទីជម្រកដ៏សំខាន់របស់ពួកគេ ដែលជួយយើងឱ្យយល់ និងអភិរក្សពួកវា។ ដោយសារតែវិធីសាស្រ្តបែបនេះ និងការសង្កេតតាមដានរយៈពេលវែងទៅលើថនិកសត្វសមុទ្រគឺអនុញ្ញាតឱ្យយើង ស្វែងយល់ពីទំហំរបាយ និងការបំលាស់ទី របស់ថនិតសត្វសមុទ្រ អាច កំណត់ទីកន្លែងរស់នៅសំខាន់ៗ និងលំនាំតាមរដូវកាល អាចតាមដានផលប៉ះពាល់របស់មនុស្ស និងការគំរាមកំហែងដែលអាចកើតមាន បាន ស្វែងយល់អំពីការផ្លាស់ប្តូរអាកប្បកិរិយាតាមពេលវេលា និងទីកន្លែង ព្រមទាំង បានចូលរួម និងអប់រំសហគមន៍មូលដ្ឋានទៀតផង។

តាមរយៈការរួមបញ្ចូលគ្នានូវវិធីសាស្ត្រទាំងនេះ គឺអង្គការ MCC កំពុងបង្កើតមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រកាន់តែច្បាស់ជាងមុន សម្រាប់ការការពារដែនសមុទ្រប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា៕


ដោយ ណយ នឿន





