ស្ត្រីទើបសម្រាលកូន និងកំពុងរងចាំសម្រាលដែលមានជីវភាពខ្វះខាតទទួលអំណោយពីសាខាកាកបាទក្រហម ខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥--
ស្ត្រីទើបសម្រាលកូន និងកំពុងរង់ចាំសម្រាលដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ នៅមណ្ឌលសុខភាពរាម សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានទទួលអំណោយមនុស្សធម៌ដើម្បីចូលរួមគាំទ្រសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលមានសម្តេចកិតិ្តព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងប្រធានក្រុមការងារឥស្សរៈជនឆ្នើមថ្នាក់ខេត្តព្រះសីហនុ ដែលមាន ឯកឧត្តម ម៉ាង ស៊ីណេត ជាប្រធាន ។

ពិធីសំណេះសំណាលចែកអំណោយស្ត្រីទើបសម្រាលកូន និងកំពុងរងចាំសម្រាលដែលមានជីវភាពខ្វះខាតបានរៀបចំធ្វើនៅមណ្ឌលសុខភាពរាម ឃុំរាម ព្រឹកថ្ងៃសុក្រទី១៥ ខែសីហា ឆ្នាំ២០២៥ ។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ខេត្តព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្រ្តីសាខាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តចែកជូនស្ត្រីសម្រាលកូន និងកំពង់រង់ចាំសម្រាល។

ឯកឧត្តម ម៉ាង ស៊ីណេត មានប្រសាសន៍លើក ឡើងថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ បានយកចិត្តទុកដាក់ចំពោះស្ត្រី ជាពិសេសប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្នានទីពឹង និងក្មេងកំព្រាដោយមិនប្រកាន់វណ្ណ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងត្រូវជួយពួកឍកាត់ មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បផងអាហារស្លាប់នោះទេ ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការណត្តិរបស់គ្រូពេទ្យ ឬយ៉ាងតិចឪ្យបាន៤ដង តាមពេលវេលាកំណត់ ដើម្បីទទួលបានការពិនិត្យថែទាំសុខភាពល្អ និងទទួលបានវ៉ាក់សាំងបង្ការជំងឺ ធ្វើតេស្តដោយស្ម័គ្រចិត្តរកមេរោគ ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ ស្វាយពីម្តាយទៅកូន និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខ ភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យទទួលបានការបណ្តុះបណ្តាល និងមានជំនាញត្រឹមត្រូវ ចំពោះស្ត្រីមានកូនតូចគួរបំបៅដោយទឹកដោះម្តាយ ដើម្បីឱ្យកូនមានសុខភាពល្អ មិនងាយឈឺនិងទទួលបានភាពកក់ក្តៅពីម្តាយ និងទារកមានអាយុ៦ខែឡើង ត្រូវធ្វើបបរគ្រប់គ្រឿង ដើម្បីឱ្យទារកមានសុខភាពល្អ និងទៅទទួលវ៉ាក់សាំងបង្ការជំងឺទាំង ១១មុខ តាមការណែនាំរបស់លោកគ្រូពេទ្យ ។
ទន្ទឹមនោះ ឯកឧត្តម ក័បានថ្លែងអំណគុណក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់បំរើសេវាសុខាភិបាលជូនប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋានបានល្អ ដែលពួកគាត់ត្រូវការចាំបាច់សេវាសុខាភិបាល យើងជាគ្រូពេទ្យ ត្រូវមានក្រមសីលធម៌វិជ្ជាជីវក្នុងការបំរើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផលបន្ថែមទៀត។
អំណោយដែលផ្តល់ជូនស្រ្តីសម្រាលកូន និងកំពង់រង់ចាំសម្រាល ១០នាក់ ក្នុងមួយនាក់ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ឃីតទារក១ ឃីតមនុស្សចាស់១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕ ដោយ៖ ងូ សុមុនី





