អង្គការក្រៅរដ្ឋាភិបាលប្រចាំកម្ពុជា ចុះពិនិត្យ និងចែកអំណោយដល់ជនភៀសសឹក នៅ វត្ត ជ្រោយនាងងួន ស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៥--
អង្គការក្រៅរដ្ឋាភិបាលប្រចាំកម្ពុជាចំនួន៤៣ ដែលមានចំនួន ៧៣នាក់ បានបន្តចុះចែកអំណោុយដល់ជនភៀសសឹកដោយសារជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅជុំរុំជនភៀសសឹក ក្នុងវត្តជ្រោយនាងងួន ស្ថិតក្នុងភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
ការចុះពិនិត្យ និងចែកអំណោយដល់ជនភៀសសឹកនេះបានដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៥។
សម្រាប់ជនភៀសសឹកចាប់ផ្តើមចូលមកស្នាក់នៅវត្តជ្រោយនាងងួន កាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥ ហើយគិតរហូតមកដល់ថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៥នេះពួកគាត់ បន្តស្នាក់នៅឡើយទេ។


បើតាមអាជ្ញាធរមូលដ្ឋាន បានឳ្យដឹងថា ជនភៀសសឹកនៅវត្តជ្រោយនាងងួន គិតត្រឹមល្ងាចថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៥នេះ នៅសល់១៣៤គ្រួសារ និងមនុស្សចំនួន៤៥០នាក់ទៀតដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋទាំងនេះ ដែលស្ថិតនៅក្បែរព្រំដែន ពិសេសរស់នៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ ដែលសភាពការណ៍នៅផុយស្រួយ ផ្ទុះអាវុធ ក៏ពលរដ្ឋជនភៀសសឹកមិនអាច វិលត្រឡប់ទៅវិញបាននៅឡើយដែរ៕





ដោយ៖ មករា,រូបថត៖ ខឹម សុវណ្ណារ៉ា





