សម្ដេចតេជោ ហ៊ុន សែន៖ ទោះមកតារាងកូនគោល តែសម្ដេចនៅតែអាចចូលរួមការងារបាន ប្រសិនបើមានការបន្ទាន់ណាមួយពិសេសខាងកងទ័ពនៅព្រំដែន
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ទោះមកតារាងកូនគោល តែសម្ដេចនៅតែអាចចូលរួមការងារបាន ប្រសិនបើមានការបន្ទាន់ណាមួយពិសេសខាងកងទ័ពនៅព្រំដែន។

នៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ជាមួយ STARBUCKS (0%) ជំនួសឱ្យ100%.70%.50%.30% តាមអនុសាសន៍របស់គ្រូពេទ្យ។ សម្ដេចតេជោបន្តថា តាំងពីមានសភាពការនៅព្រំដែនមក ចេះស្គាល់កាហ្វេម៉ាកល្បីឈ្មោះ និងចេះផឹកមួយថ្ងៃ២កែវ ព្រឹក១កែវល្ងាច១កែវ ដែលស្ករ០%។ ព្រឹកនេះឆ្លៀតមកវាយកូនគោលជាមួយដៃគូប្រកួត ទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។ អង្គុយរាប់រយម៉ោងធ្វើឱ្យចង្កេះរឹងបន្តិច តែវាយកូនគោលនៅតែល្អទាំង Driver.wood.lrons.។ សម្ដេចតេជោបញ្ជាក់ថា ទោះមកតារាងកូនគោលតែខ្ញុំនៅតែអាចចូលរួមការងារបាន ប្រសិនបើមានការបន្ទាន់ណាមួយ ពិសេសខាងកងទ័ពនៅព្រំដែន។រីករាយចុងសប្តាហ៍ជាមួយការប្រុងប្រយ័ត្នខ្ពស់៕


ដោយ៖ ជឹម ណារី





