ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាំយកឱកាសការងារចំនួន ៦.៧៦០កន្លែងទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ -- ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ «វេទិការការងារ» ចំនួន ៣៩ទីតាំង ដោយនាំយកព័ត៌មានឱកាសការងារចំនួន ៦.៧៦០កន្លែងទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃចាប់ផ្ដើមយុទ្ធនាការរៀបចំ «វេទិកាការងារ» នៅតាមមូលដ្ឋាន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារចំនួន ៣០២លើក ហើយមានអ្នកមកទទួលព័ត៌មានឱកាសការងារចំនួន ១០០.៣១១នាក់ និងមានអ្នកទទួលបានការងារធ្វើភ្លាមៗចំនួន ១៨.២៧៣នាក់ពីក្រុមហ៊ុនធំៗដែលមានតម្រូវការកម្លាំងពលកម្ម៕

ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)





