ឯកឧត្តម ជា សុមេធី ចុះសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងស.អ.យ. នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅក្រុងសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនវីរកងទ័ពកម្ពុជា ដែលបានតស៊ូប្រយុទ្ធការពារពីការឈ្លានពានរបស់ខ្មាំងសត្រូវ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះវីរកងទ័ព សូមបានឆាប់ជាសះស្បើយ មានសុខភាពល្អ ដើម្បីជាសសរទ្រូងការពារជាតិ និងសូមបានសមប្រកបនឹងព្រះពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។


ទន្ទឹមនឹងនេះ ឯកឧត្តមបានអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាជាសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាសម្ភារប្រើប្រាស់ និងថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយក្រសួង ស.អ.យ. ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តប្រពៃថ្លៃថ្លារបស់ប្រជាជនខ្មែរ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





