ក្រសួងអប់រំ៖ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សាលារៀនចំនួន៦០៥កន្លែងបានបិទទ្វារ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥--ខណៈមានការវាយប្រយុទ្ធគ្នាដោយកម្លាំងប្រដាប់អាវុធរវាងកងទ័ពថៃ ជាមួយកងទ័ពកម្ពុជា ដែលជាអ្នកប្រើប្រាស់សិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះបើ តាមក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សាលារៀនចំនួន៦០៥កន្លែងបានបិទទ្វារ និងបានប៉ះពាល់ដល់ការសិក្សារបស់សិស្សជាង១៥ម៉ឺននាក់ គ្រូបង្រៀន ៦២៧៦នាក់ ក្នុងខេត្តចំនួន៥ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ កោះកុង និងខេត្ត ពោធិ៍សាត់៕

ដោយ៖ ចាន់ សុភឿន





