មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ចែកល្ហុង ចំនួន១តោនដោយឥតគិតថ្លៃ នៅផ្សារចុងសប្តាហ៍ នាក្រុងតាខ្មៅ
AKP កណ្តាល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥–ល្ហុង ចំនួន១តោន ដែលជាផលិតផល របស់ប្រជាកសិករ ក្នុងខេត្តកណ្តាល ត្រូវបាន មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានចែកជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដល់អតិថិជន ភ្លៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទិញផលិតផលនានា នៅផ្សារចុងសប្តាហ៍ក្រុងតាខ្មៅខេត្តកណ្តាល ដែលមានទីតាំងនៅសួនច្បារមាត់ទន្លេ ដោយក្នុង ១នាក់ នឹងទទួលបានល្ហុងចំនួន ១ផែ្ល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។


ការចែកល្ហុង ដោយឥតគិតថ្លៃ ចំនួន ១តោននេះ គឺដើម្បីចូលរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករខ្មែរក្នុងខេត្តកណ្តាល ក៏ដូចជាប្រជាកសិករខ្មែរទូទាំងប្រទេស ក្នុងការដាំដុះ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាមានភាពរីកចម្រើន កាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាចផលិតក្នុងស្រុកបាន រួមចំណែកពង្រឹងទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែមានសម្ទុះគាំទ្រទ្វេឡើង និងបង្ហាញឱ្យឆាកអន្តរជាតិឃើញថាខ្មែរអាចធ្វើបានហើយ ៕
ដោយ៖ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





