ឯកឧត្ដម ឃួង ស្រេង៖ មានតែអាជ្ញាធរខណ្ឌ សង្កាត់ និងភូមិទេ ដែលត្រូវបន្តអនុវត្តឱ្យល្អប្រសើរទៅតាមការដឹកនាំចង្អុលបង្ហាញរបស់ប្រធានបក្សប៉ុណ្ណោះ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២៥-- ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់ថា មានតែអាជ្ញាធរខណ្ឌ សង្កាត់ និងអាជ្ញាធរភូមិទេ ដែលត្រូវបន្តអនុវត្តឱ្យល្អប្រសើរទៅតាមការដឹកនាំចង្អុលបង្ហាញរបស់ប្រធានបក្សប៉ុណ្ណោះ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បែបនេះក្នុងពិធីជួបសំណេះ សំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្ដម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំ ការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

លោក លោកស្រី ប្រធានភូមិទាំង១១ និងលោកចៅសង្កាត់បឹងទំពន់ទី១ បានរាយការណ៍ពីសមិទ្ធផលការងារនានាដែលសំរេចបាន និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាព លរដ្ឋ ហើយក៏បានលើកឡើងពីចំណុចខ្វះខាតនិងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះដែរ ទាំងលោក លោកស្រីជាប្រធានភូមិ និងលោកចៅសង្កាត់បឹងទំពន់ទី១ សុទ្ធតែឡើងប្តេជ្ញាចិត្ត ក្នុងការកសាងសហជិកបក្សឱ្យបាន៨០% ទៅតាមផែនការ ដើម្បីឈានទៅយកជ័យជម្នះក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧- ២០២៨ខាងមុខនេះ។


ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជនត្រូវខិតខំបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹម ចលនាប្រជាពលរដ្ឋ បើពួកគាត់ខ្វះខាតត្រូវជួយឧបត្ថម្ភភ្លាម ដូចសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាធ្លាប់មានប្រសាសន៍ហើយ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេមិនត្រឹមតែមើលប្រជាពលរដ្ឋទេ ប្រជាការពាររបស់យើង ពួកគាត់ក៏មិនធូរធាដែរ ដូច្នេះត្រូវគិតគូរឧបត្ថម្ភពួកគាត់ផងដែរ។ សម្តេចតេជោហ៊ុន សែនបានត្រួសត្រាយអស់ហើយ នៅតែយើងទេដែលត្រូវបន្តអនុវត្តឱ្យល្អប្រើសើរ ទៅតាមការដឹកនាំ ចង្អុលបង្ហាញរបស់ប្រធានបក្សប៉ុណ្ណោះ។
ឯកឧត្ដមបានបន្តទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចឱ្យក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារការនិងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ ស្ថាបនាប្រឡាយ លូនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ នេះជាកាដូដ៏ធំមួយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា សាមគ្គីភាពផ្ទៃក្នុងរបស់បក្សគឺជារឿងសំខាន់ណាស់ ដូច្នេះយើងត្រូវសាមគ្គីភា ពគ្នា ឱ្យកាន់តែល្អប្រសើរ ចំណែកប្រាក់រង្វាន់របស់បក្សក៏ជារឿងសំខាន់ខ្លាំងដែរ ដែលយើងត្រូវយក ថវិកានេះទៅប្រើ ប្រាស់ឱ្យចំគោលដៅ យើងពិតជាមានសំណាងណាស់ដែលមានថ្នាក់ដឹកនាំដ៏ល្អបំផុត នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជ នកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជានិងថៃ បើយើងមិនមានថ្នាក់ដឹកនាំល្អបែបនេះទេ កម្ពុជាយើង មិនដឹងថាទៅជាយ៉ាងណានោះទេ។ យើងស្អប់សង្រ្គាម តែយើងក៏មិនខ្លាចសង្គ្រាមដែរ មិនអាចឱ្យប្រទេសណាមួយរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ៕
ដោយ សួស សំរិត





