ក្រសួងអាហ្វហ្គានីស្ថានចុះអនុស្សរណៈយោគយល់គ្នាដើម្បីជួយដល់ជនភៀសខ្លួន និងជនក្រីក្រ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ -- ក្រសួងជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍អាហ្វហ្គានីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ក្រសួងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយទីភ្នាក់ងារផ្តល់ជំនួយក្នុងស្រុកដើម្បីជួយដល់ជនភៀសខ្លួន និងគ្រួសារដែលខ្វះខាត។
សេចក្តីថ្លែងការណ៍បាននិយាយថា យោងតាម MoU ទឹកប្រាក់ជាង ៩៥២.០០០ដុល្លារអាម៉េរិកនឹងត្រូវរៃអង្គាសសម្រាប់ផ្តល់អត្ថប្រយោជន៍ដល់មនុស្សចំនួន ២១០.១៤០នាក់។
ទីភ្នាក់ងារនេះនឹងចែកចាយគ្រឿងឧបភោគបរិភោគ និងអនុវត្តគម្រោងប្រើប្រាស់សាធារណៈនៅក្នុងខេត្តនៃទីក្រុងកាប៊ុល ខេត្តកាពីសា ខេត្តប៉ាន់សៀ ខេត្តប៉ាវ៉ាន់ ខេត្តវ៉ាដាក់ ខេត្តឡូហ្គារ ខេត្តប៉ាក់ទា ខេត្តប៉ាក់ទីកា ខេត្តឃូស ខេត្តហ្គាហ្សនី ខេត្តបាមីយ៉ាន់ ខេត្តដាយគុនឌី ខេត្តហេរ៉ាត់ ខេត្តហ្វារ៉ាហ៍ ខេត្តបាដជីស និងខេត្តហ្គ័រ។
រដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្គានីស្ថានបានអំពាវនាវឱ្យអង្គការក្នុងស្រុក និងអន្តរជាតិវិនិយោគក្នុងប្រទេសនេះ ដើម្បីដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ច និងបង្កើតការងារ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





