ចិនសង្ឃឹមថា ប្រទេសថៃនឹងរក្សាស្ថិរភាព និងការអភិវឌ្ឍ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា ក្នុងនាមប្រទេសជិតខាងជាមិត្ត ប្រទេសចិនសង្ឃឹមថា ប្រទេសថៃនឹងរក្សាស្ថិរភាព និងការអភិវឌ្ឍ។
អ្នកនាំពាក្យ លោកស្រី ម៉ៅ នីង (Mao Ning) បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងតុលាការធម្មនុញ្ញរបស់ប្រទេសថៃដែលព្យួរតួនាទីនាយករដ្ឋមន្ត្រី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) កាលពីថ្ងៃអង្គារ។
លោកស្រី ម៉ៅ បានមានប្រសាសន៍ថា «នេះគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ។ ខ្ញុំនឹងមិនធ្វើអត្ថាធិប្បាយលើវានោះទេ។ ក្នុងនាមជាប្រទេសជិតខាងជាមិត្ត ប្រទេសចិនសង្ឃឹមថា ប្រទេសថៃនឹងរក្សាស្ថិរភាព និងការអភិវឌ្ឍ»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





