ប្រធានាធិបតីរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការទំនាក់ទំនងថ្មីជាមួយមេដឹកនាំសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថាលោកតែងតែត្រៀមខ្លួនរួចជាស្រេចសម្រាប់ការទំនាក់ទំនង និងកិច្ចប្រជុំអន្តរជាតិ ជាពិសេសជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ (Donald Trump)។
លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំតែងតែបើកចំហសម្រាប់ការទំនាក់ទំនង និងកិច្ចប្រជុំនានា។ ខ្ញុំដឹងថា លោក ត្រាំ ក៏បាននិយាយអំពីលទ្ធភាពនៃកិច្ចប្រជុំនានាផងដែរ»។
ប្រធានាធិបតីរុស្ស៊ីបាននិយាយបន្ថែមថា «ដូចគាត់ដែរ ខ្ញុំជឿថាកិច្ចប្រជុំបែបនេះគួរតែត្រូវបានរៀបចំឡើង»។
លោក ពូទីន និងលោក ត្រាំ បានជជែកគ្នាតាមទូរសព្ទដែលជាលើកទីប្រាំហើយនៅក្នុងឆ្នាំនេះ និងជាលើកទីបីនៃការសន្ទនាតាមទូរសព្ទរបស់ពួកគេកាលពីខែមុន កាលពីថ្ងៃទី១៤ ខែមិថុនា នៅពេលដែលមេដឹកនាំទាំងពីរពិភាក្សាគ្នាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា មុនពេលដែលសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារទៅលើអ៊ីរ៉ង់។
នៅក្នុងការសន្ទនាពីមុន មេដឹកនាំទាំងពីរភាគច្រើនផ្តោតសំខាន់ទៅលើវិធីនៃការធ្វើឱ្យមានទំនាក់ទំនងទ្វេភាគីមានលក្ខណៈធម្មតាវិញ និងទិដ្ឋភាពនៃការដោះស្រាយវិបត្តិអ៊ុយក្រែន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





