ហូឡង់ប្រកាសកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការពារជាតិហូឡង់លោក រូបេន ប្រេកេលមេនស៍ (Ruben Brekelmans) កាលពីថ្ងៃអង្គារបានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃ ១៧៥លានអឺរ៉ូ (២០៣លានដុល្លារអាម៉េរិក) សម្រាប់អ៊ុយក្រែន។
កញ្ចប់ជំនួយនេះរួមបញ្ចូលទាំងប្រព័ន្ធរ៉ាដា យានគ្មានមនុស្សបើក និងយន្តហោះគ្មានមនុស្សបើក រួមទាំងនឹងកិច្ចសន្យាជាមួយក្រុមហ៊ុនអ៊ុយក្រែនក្នុងការផលិតយន្តហោះគ្មានមនុស្សបើក។ ការប្រកាសនេះស្របពេលនឹងការបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការអូតង់នៅទីក្រុងឡាអេ។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានធ្វើដំណើរមកដល់ទីក្រុងឡាអេ កាលពីថ្ងៃអង្គារ ហើយបានជួបជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក ឌីក ស្កូហ្វ (Dick Schoof) ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





