កាណាដា និងសហភាពអឺរ៉ុបចុះហត្ថលេខាលើភាពជាដៃគូក្នុងវិស័យសន្តិសុខ និងការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ -- យោងតាមការចេញផ្សាយព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខារនេយ (Mark Carney) បានឱ្យដឹងថា ប្រទេសកាណាដា និងសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើភាពជាដៃគូសន្តិសុខ និងការពារជាតិនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។
សេចក្តីប្រកាសព័ត៌មានបាននិយាយថា ភាពជាដៃគូនឹងផ្តល់នូវក្របខ័ណ្ឌសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខនិងការពារជាតិជាអាទិភាពរបស់ភាគីទាំងពីរ។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា សម្រាប់ប្រទេសកាណាដា និងប្រទេសសមាជិកសហភាពអឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់អង្គការ NATO នឹងជួយដល់គោលដៅដែលមានសមត្ថភាពកាន់តែលឿន និងសេដ្ឋកិច្ចផងដែរ។
លោក ខារនេយ ត្រូវបានដកស្រង់សម្តីថា «រដ្ឋាភិបាលថ្មីរបស់ប្រទេសកាណាដាមានអាណត្តិដើម្បីធ្វើពិពិធកម្ម និងពង្រឹងភាពជាដៃគូអន្តរជាតិ។ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិសេដ្ឋកិច្ច និងពាណិជ្ជកម្ម យើងនឹងបង្កើតភាពរុងរឿង សន្តិសុខ និងស្ថិរភាពកាន់តែច្រើនទៅលើភាគីទាំងពីរនៃមហាសមុទ្រអាត្លង់ទិក»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





