តួកគីខិតខំប្រឹងប្រែងដើម្បីការពារជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កុំឱ្យកាន់តែអាក្រក់ទៅៗ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃចន្ទថា តួកគីកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារការវាយប្រហារដោយអ៊ីស្រាអែល និងអ្នកគាំទ្រប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ពីការប្រែក្លាយទៅជាគ្រោះមហន្តរាយកាន់តែធំឡើង។
ការលើកឡើងរបស់លោក អឺដូហ្គែន ខាងលើនេះបានធ្វើឡើងក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោកនៅក្នុងព្រឹត្តិការណ៍សហជីពមួយក្នុងរដ្ឋធានីអង់ការ៉ា។
លោក អឺដូហ្គែន បាននិយាយថា ទីក្រុងអង់ការ៉ាមិនដែលអត់ឱនចំពោះការវាយប្រហារប្រឆាំងនឹងអធិបតេយ្យភាពរបស់អ៊ីរ៉ង់ និងសន្តិសុខក្នុងតំបន់នោះទេ មិនថាពួកគេមកពីណាក៏ដោយ។
លោកបាននិយាយបន្ថែមថា «យើងបង្ហាញយ៉ាងច្បាស់នូវប្រតិកម្មរបស់យើង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





