អាជ្ញាធរគុយបាអំពាវនាវឱ្យមានចំណាត់ការប្រឆាំងនឹងការប្រល័យពូជសាសន៍ហ្ស៊ីយ៉ូនីស្ត
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសគុយបាលោក ប្រ៊ុយណូ រ៉ូឌ្រីហ្គេស (Bruno Rodriguez) បានអំពាវនាវកាលពីថ្ងៃម្សិលមិញនៅលើបណ្តាញសង្គមអ៊ិច (X) សម្រាប់សកម្មភាពដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍ហ្ស៊ីយ៉ូនីស្ត (Zionist)។
លោកបានសរសេរថា «តើអ្នកទាំងនោះនៅឯណា អ្នកដែលបញ្ជាក់ថាមិនមានហេតុផលណាមួយសម្រាប់រដ្ឋមួយដើម្បីវាយប្រហារជាមុននោះ? តើការដែលវាយប្រហារមុនជារឿងល្អ និងអាក្រក់? តើមានស្តង់ដារទ្វេរដងឬភាពស្មុគស្មាញជាមួយអ្នកឈ្លានពាន?»។
សម្រាប់គុយបា លោកនាយករដ្ឋមន្រ្តី ម៉ានូអ៊ែល ម៉ារ៉េរ៉ូ (Manuel Marrero) បាននិយាយបន្ថែមថា «យើងមិនមែនគ្រាន់តែជាអ្នកទស្សនាប៉ុណ្ណោះទេ ពិភពលោកនេះក៏ជារបស់យើងដែរ។ គ្មាននរណាម្នាក់អាចជំនួសសកម្មភាពរួបរួមរបស់យើងបានទេ។ មានតែយើងទេ ហើយមានតែការរួបរួមគ្នាប៉ុណ្ណោះដែលអាចបដិសេធនូវសណ្តាប់ធ្នាប់នយោបាយ និងសេដ្ឋកិច្ចដ៏អយុត្តិធម៌ដែលកំពុងដាក់ទៅលើប្រជាជនរបស់យើង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





