ប៉ាគីស្ថានជម្លៀសពលរដ្ឋជាង ១០០នាក់ចេញពីប្រទេសអ៊ីរ៉ង់តាមរយៈប្រទេសតួកមេនីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- ជើងហោះហើរពិសេសPakistan International Airlines (PIA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរ PIA ដែលដឹកជនជាតិប៉ាគីស្ថានចំនួន ១០៧នាក់ពីប្រទេសអ៊ីរ៉ង់បានមកដល់ទីក្រុងអ៊ីស្លាម៉ាបាដ កាលពីព្រឹកថ្ងៃពុធ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការជម្លៀសគឺជាការចាំបាច់ដោយការបិទដែនអាកាសក្នុងតំបន់នៃប្រទេសអ៊ីរ៉ង់ ដោយបានបង្ខំឱ្យប្រជាជនដែលជាប់គាំងធ្វើដំណើរតាមផ្លូវគោកពីប្រទេសអ៊ីរ៉ង់ទៅកាន់រដ្ឋធានីអាសហ្គាបាត របស់ប្រទេសតួកមេនីស្ថានពីកន្លែងដែលជើងហោះហើរពិសេសត្រូវបានរៀបចំ។
សេចក្តីថ្លែងការណ៍បាននិយាយថា ស្ថានទូតប៉ាគីស្ថានទាំងនៅប្រទេសអ៊ីរ៉ង់ និងតួកមេនីស្ថានបានសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងការវិលត្រឡប់របស់ពលរដ្ឋ។
យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ជម្លោះដែលបានផ្ទុះឡើងជាមួយនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី១៣ ខែមិថុនា រហូតមកដល់ពេលនេះបានសម្លាប់មនុស្សជិត៦០០នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ និង ២៤នាក់នៅក្នុងប្រទេសអ៊ីស្រាអែល៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





