មន្ត្រីជាន់ខ្ពស់ចិនជួបជាមួយគណៈប្រតិភូគណបក្ស JVP នៃប្រទេសស្រីលង្កា
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- លោក ស៊ី តៃហ្វេង (Shi Taifeng) សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធាននាយកដ្ឋានអង្គការនៃគណៈកម្មាធិការកណ្តាលបក្ស CPC បានជួបជាមួយគណៈប្រតិភូកម្មាភិបាលជាន់ខ្ពស់មកពីគណបក្ស Janatha Vimukthi Peramuna (JVP) នៃប្រទេសស្រីលង្កាដែលដឹកនាំដោយអគ្គលេខាធិការ លោក ទីលវីន ស៊ីលវ៉ា (Tilvin Silva) នៅទីក្រុងប៉េកាំង។
លោក ស៊ី បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសស្រីលង្កា ក្រោមការណែនាំជាយុទ្ធសាស្រ្តនៃការឯកភាពដ៏សំខាន់ដែលសម្រេចបានរវាងប្រមុខរដ្ឋទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យដូចជាកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវដែលមានគុណភាពខ្ពស់ ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងរបស់បក្ស និងរដ្ឋ និងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា។
លោក ស៊ីលវ៉ា បាននិយាយថា ប្រទេសស្រីលង្កាត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលសម្រេចបានរវាងប្រមុខរដ្ឋទាំងពីរធ្វើឱ្យទំនាក់ទំនងអន្តរភាគីកាន់តែស៊ីជម្រៅ និងបង្កើនចំណងមិត្តភាពបន្ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





