លោក ស៊ី ជីនពីង៖ កិច្ចសហប្រតិបត្តិការចិន-កៀហ្ស៊ីស៊ីស្ថាន មានសក្តានុពលខ្លាំង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយកាលពីពេលថ្មីៗនេះថា កិច្ចសហប្រតិបត្តិការរវាចិន និងកៀហ្ស៊ីស៊ីស្ថាន មានសក្តានុពលយ៉ាងខ្លាំង ហើយជំរុញប្រទេសទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទៅក្នុងវិស័យនានដែលកំពុងមានការរីកចម្រើន។
លោក ស៊ី បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងជំនួបមួយជាប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក ដាឌៀ ចាប៉ារ៉ូវ (Sadyr Japarov) នៅខាងក្រៅកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទី២ នៅក្នុងរដ្ឋធានីអាស្តាណារបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន។
លោក ស៊ី បានកត់សម្គាល់ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងរយៈពេល ៣៣ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងចិន និងកៀហ្ស៊ីស៊ីស្ថានសម្រេចបាននូវការអភិវឌ្ឍដ៏លេចធ្លា ហើយឥឡូវនេះវាកំពុងស្ថិតនៅក្នុងប្រវត្តិសាស្រ្តដ៏ល្អឥតខ្ចោះរបស់ប្រទេសទាំងពីរ។
ប្រធានាធិបតីចិនបានរំលឹកថា លោកបានរៀបចំកិច្ចប្រជុំប្រកបដោយផ្លែផ្កាមួយជាមួយលោក ចាប៉ារ៉ូវ នៅក្នុងទីក្រុងប៉េកាំងកាលពីក្នុងខែកុម្ភៈ ជាកន្លែងដែលពួកគេបានឈានដល់ការឯកភាពសំខាន់ៗជាបន្តបន្ទាប់ ដែលបានចាក់បញ្ចូលនូវកម្លាំងជំរុញថ្មី និងរឹងមាំទៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោកបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងារជាមួយកៀហ្ស៊ីស៊ីស្ថានដើម្បីបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ បន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរៀងៗខ្លួន និងការពារផលប្រយោជន៍រួម និងយូរអង្វែងរបស់ភាគីទាំងពីរ។
លោក ស៊ី បានជំរុញឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ ធ្វើឱ្យប្រសើរឡើងនូវបណ្តាញតភ្ជាប់ និងជំរុញការសាងសង់ប្រកបដោយគុណភាពខ្ពស់នៃផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន។
លោកក៏បានអំពាវនាវឱ្យភាគីទាំងពីរជំរុញនៃកំណើនថាមពលស្អាតសារធាតុរ៉ែបៃតង និងបញ្ញាសិប្បនិមិត្ត (AI) បង្កើនទំនាក់ទំនងក្នុងវិស័យមួយចំនួន ដូចជាវិស័យវប្បធម៌ ទេសចរណ៍ ការអប់រំ និងសុខភាពនិងអនុវត្តគម្រោងជាច្រើនទៀតដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





