គណៈកម្មការអឺរ៉ុបស្នើឱ្យហាមឃាត់ការនាំចូលឧស្ម័នរុស្ស៊ីនៅត្រឹមចុងឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- លោក ដេន ចូជេនសិន (Dan Jorgensen) ស្នងការថាមពល និងលំនៅឋាន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា គណៈកម្មការអឺរ៉ុបស្នើឱ្យដាក់បម្រាមទាំងស្រុងទៅលើការទិញឧស្ម័ននៅក្នុងប្រទេសរុស្ស៊ីនៅត្រឹមចុងឆ្នាំ២០២៧។
លោកបានកត់សម្គាល់ថា កិច្ចសន្យារយៈពេលខ្លីនឹងត្រូវបានហាមឃាត់ចាប់ពីឆ្នាំ២០២៦ ហើយកិច្ចសន្យារយៈពេលវែងគួរតែត្រូវបានបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៧។
គណៈកម្មការអឺរ៉ុបនឹងបង្កើតយន្តការដើម្បីការពារការហាមប្រាមប្រឆាំងនឹងការគេចវេសពីបណ្តាប្រទេសនៅសហភាពអឺរ៉ុប។ លោក ចូជេនសិន បាននិយាយថា ខ្លួនគ្រោងនឹងអនុម័តវាជាបទដ្ឋានពាណិជ្ជកម្ម និងមិនមែនជាការសម្រេចចិត្តនយោបាយបរទេសនោះទេ។
លោកបាននិយាយបន្ថែមថា ការហាមប្រាមនេះនឹងបន្តមានជាធរមានមិនថាការដោះស្រាយជម្លោះនៅអ៊ុយក្រែននោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





