រោងចក្រមួយចំនួននៅទីក្រុងតេអេរ៉ង់ និងការ៉ាច រងការខូចខាតដោយសារការវាយប្រហារពីអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានរាយការណ៍ថា រោងចក្រមួយចំនួននៅក្នុងទីក្រុងតេអេរ៉ង់ និងការ៉ាច ដែលជាកន្លែងមានម៉ាស៊ីនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនោះ ត្រូវបានរងការខូចខាតនៅដោយសារការវាយប្រហារ ដោយទីតាំងទាំងពីរត្រូវបានត្រួតពិនិត្យដោយទីភ្នាក់ងារនេះ។
ទីភ្នាក់ងារ IAEA បាននិយាយនៅលើទំព័ររបស់ខ្លួននៅលើបណ្តាញសង្គមអ៊ិច (X) ថា «នៅទីក្រុងតេអេរ៉ង់ អគារមួយត្រូវបានវាយប្រហារដែលនោះជាកន្លែងដែលម៉ាស៊ីនទំនើបត្រូវបានផលិត និងធ្វើតេស្តសាកល្បង។នៅទីក្រុងការ៉ាច អគារចំនួនពីរដែលមានម៉ាស៊ីនដូចគ្នានេះត្រូវបានបំផ្លាញ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





