សហភាពអឺរ៉ុបស្នើច្បាប់បញ្ឈប់ការនាំចូលឧស្ម័ន និងប្រេងពីរុស្សីត្រឹមឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- គណៈកម្មការសហភាពអឺរ៉ុបបានស្នើច្បាប់ដើម្បីបញ្ឈប់ការនាំចូលឧស្ម័នធម្មជាតិ និងប្រេងរបស់ប្រទេសរុស្ស៊ីទាំងអស់ទៅកាន់សហភាពអឺរ៉ុប (EU) នៅចុងឆ្នាំ២០២៧។
សេចក្តីព្រាងបទប្បញ្ញត្តិដែលជាផ្នែកមួយនៃផែនទី REPowerEU របស់គណៈកម្មាធិការបានហាមឃាត់ការបញ្ចប់កិច្ចសន្យាថ្មីសម្រាប់ឧស្ម័នរុស្ស៊ីចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ និងកំណត់ការបញ្ចប់កិច្ចសន្យារយៈពេលខ្លីដែលមានស្រាប់ត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
កិច្ចសន្យារយៈពេលវែងនៃឧស្ម័នបំពង់បង្ហូរប្រេង និងឧស្ម័នធម្មជាតិរាវ(LNG) ជាមួយអ្នកផ្គត់ផ្គង់រុស្ស៊ីនឹងត្រូវបានអនុញ្ញាតឱ្យដំណើរការរហូតដល់ចុងឆ្នាំ២០២៧ តែប៉ុណ្ណោះ។
គណៈកម្មាការនៅក្នុងសេចក្តីប្រកាសព័ត៌មានបាននិយាយថា រដ្ឋជាសមាជិកសហភាពអឺរ៉ុបតម្រូវឱ្យបង្ហាញផែនការធ្វើពិពិធកម្មជាមួយនឹងវិធានការច្បាស់លាស់ និងព្រឹត្តិការណ៍សំខាន់ៗសម្រាប់ការលុបបំបាត់បន្តិចម្តងៗនៃការនាំចូលឧស្ម័ន និងប្រេងពីប្រទេសរុស្ស៊ី។
រដ្ឋជាសមាជិកសហភាពអឺរ៉ុបក៏នឹងត្រូវតម្រូវឱ្យរាយការណ៍អំពីបរិមាណឧស្ម័នរបស់ប្រទេសរុស្ស៊ី និងកាតព្វកិច្ចតាមកិច្ចសន្យា រួមទាំងការដឹកជញ្ជូនឧស្ម័ន LNG ផងដែរ ដើម្បីបង្កើនតម្លាភាព និងការអនុវត្តច្បាប់។
បទប្បញ្ញត្តិនេះនៅតែទាមទារឱ្យមានការអនុម័តដោយសភាអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុប ដោយភាគច្រើនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលត្រូវការសម្រាប់ការអនុម័ត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





