ប្រធានាធិបតីអ៊ូសបេគីស្ថាន និងរុស្ស៊ី សន្ទនាតាមទូរស័ព្ទ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ -- សារព័ត៌មានអ៊ូសបេគីស្ថានបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក សាវកាត់ មៀរហ្សីយ៉ូយ៉េវ (Shavkat Mirziyoyev) និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) បានសន្ទនាតាមទូរស័ព្ទ។
ភាគីនានាបានពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសម្ព័ន្ធភាពរវាងប្រទេសអ៊ូសបេគីស្ថាន និងរុស្ស៊ី ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីក្នុងបរិបទនៃការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងកិច្ចប្រជុំកម្រិតកំពូល។
សេវាសារព័ត៌មានបាននិយាយថា ការយកចិត្តទុកដាក់ជាពិសេសត្រូវបានផ្តល់ទៅឱ្យការអនុម័តវិធានការសម្របសម្រួលក្នុងគោលបំណងរក្សាសន្ទុះនៃពាណិជ្ជកម្មទៅវិញទៅមក និងគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម។
សេវាសារព័ត៌មានបាននិយាយថា សារៈសំខាន់នៃការបន្តការផ្លាស់ប្តូរសកម្ម និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅកម្រិតតំបន់រវាងប្រទេសទាំងពីរត្រូវបានសង្កត់ធ្ងន់។
ភាគីទាំងពីរក៏បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកម្មវិធីវប្បធម៌ដ៏សម្បូរបែបដែលបានធ្វើឡើងជាទៀងទាត់នៅក្នុងប្រទេសអ៊ូសបេគីស្ថាន និងរុស្ស៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





