ប៉ូលិសស្រីលង្កាបានរឹបអូសសារធាតុហេរ៉ូអ៊ីនជាង ១១០គីឡូក្រាម
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ -- ប៉ូលីសស្រីលង្កាបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានរឹបអូសសារធាតុហេរ៉ូអ៊ីនជាង ១១០គីឡូក្រាមនៅស្រុកវីរ៉ាកេទីយ៉ា (Weeraketiya) ភាគខាងត្បូងប្រទេសស្រីលង្កា។
អ្នកនាំពាក្យប៉ូលីស លោក ប៊ូដឌីកា ម៉ាណាទុនហ្គា (Buddhika Manatunga) បាននិយាយថា មន្រ្តីបានរកឃើញសារធាតុហេរ៉ូអ៊ីនចំនួន១១០,៤គីឡូក្រាមលាក់នៅខាងក្នុងផ្ទះមួយដែលសាងសង់ដោយផ្នែកនៅតំបន់ cinnamon ។ លោកបានបន្ថែមថា សារធាតុហេរ៉ូអ៊ីនជាង ១០០គីឡូក្រាមក៏ត្រូវបានរកឃើញនៅក្នុងតំបន់ដូចគ្នាកាលពីចុងខែឧសភា។
អាជ្ញាធរបានរឹបអូសគ្រឿងញៀនខុសច្បាប់ក្នុងបរិមាណដ៏ច្រើនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់រដ្ឋាភិបាលស្រីលង្កាដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





