រដ្ឋមន្ត្រីការពារជាតិចិនជួបជាមួយប្រមុខយោធាអាហ្វ្រិកខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការពារជាតិចិនលោក ដុង ជុន (Dong Jun) បានជួបជាមួយលោក រូដហ្សានី ម៉ាបវ៉ាន់យ៉ា (Rudzani Maphwanya) ប្រធានកងកម្លាំងការពារជាតិអាហ្វ្រិកខាងត្បូង(SANDF) នៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។
ក្នុងជំនួបនេះ លោក ដុង បានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងទ្វេភាគីពិសេសដែលបានពង្រឹងយ៉ាងស៊ីជម្រៅចំពេលមានការផ្លាស់ប្តូរពិភពលោក។
លោក ដុង បានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់ប្រទេសចិនក្នុងការធ្វើការជាមួយប្រទេសអាហ្វ្រិកខាងត្បូងដើម្បីអនុវត្តន៍ពហុភាគីនិយមពិតប្រាកដ ការប្រឆាំងអនុត្តរភាព និងការគំរាមកំហែង ការប្រឆាំងនឹងនយោបាយ និងបដិសេធការបែងចែក និងការប្រឈមមុខដាក់គ្នា។ លោកក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។
លោក ម៉ាបវ៉ាន់យ៉ា បានសម្តែងការកោតសរសើរចំពោះការគាំទ្រដ៏យូរអង្វែងរបស់យោធាចិនសម្រាប់កងកម្លាំង SANDF ។ លោកបានសន្យាថានឹងធ្វើការជាមួយភាគីចិនដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យដូចជាសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា ការអប់រំយោធា ការអភិវឌ្ឍបុគ្គលិក និងសន្តិសុខដែនសមុទ្រ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





