អ្នកការទូតជាន់ខ្ពស់រុស្ស៊ី៖ ជុំមួយទៀតនៃកិច្ចចរចាម៉ូស្គូ-វ៉ាស៊ីនតោននឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ -- អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្គេយ រីយ៉ាបកូវ (Sergey Ryabkov) បានប្រកាសថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងឈានដល់កិច្ចចរចាជុំទីបីក្នុងពេលឆាប់ៗនេះដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី។
អ្នកការទូតជាន់ខ្ពស់រុស្ស៊ីរូបនេះបានប្រាប់អ្នកសារព័ត៌មានថា«នៅពេលដែលកិច្ចចរចាទ្វេភាគីលើកទីបី ស្តីពីទំនាក់ទំនងទ្វេភាគីកាន់តែខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ វាឆាប់ពេកក្នុងការបង្ហាញអំពីកាលបរិច្ឆេទប៉ុន្តែសង្ឃឹមថាជុំបន្ទាប់នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ»។
លោក រីយ៉ាបកូវ បានកត់សម្គាល់ថា «កិច្ចពិភាក្សានឹងលើកឡើងនូវបញ្ហាទាំងមូល ភាពស្មុគស្មាញ និងសូម្បីតែបញ្ហាជាមូលដ្ឋាន»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





