ថៃជំរុញការនាំចេញដំឡូងមី និងអង្ករទៅកាន់ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ -- យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ពីឆៃ ណារីបថាផាន (Pichai Naripthaphan) បាននិយាយថា រដ្ឋាភិបាលថៃកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន ដោយនៅក្នុងនោះរួមមានដំឡូងមី និងអង្ករ ដែលត្រូវបានគេមើលឃើញថាជាអាទិភាពសំខាន់។
ការបង្កើតកំណើនពាណិជ្ជកម្មទ្វេភាគីដ៏រឹងមាំ និងការកើនឡើងនៃតម្រូវការរបស់ប្រទេសចិនសម្រាប់ផលិតផលថៃ ដូចជាអង្ករ ដំឡូងមី និងធុរេន ក្រសួងពាណិជ្ជកម្មកំពុងជំរុញឱ្យមានការចូលទៅក្នុងទីផ្សារចិនបន្ថែមទៀត។
លោក ពីឆៃ បាននិយាយថា ការនាំចេញដំឡូងមីរបស់ប្រទេសថៃទៅកាន់ប្រទេសចិនបានលើសពីការរំពឹងទុក បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។
ការនាំចេញអង្ករក៏មានកំណើនគួរឱ្យចាប់អារម្មណ៍ផងដែរ។ នៅចន្លោះខែមករា និងខែមេសា ឆ្នាំ២០២៥ ប្រទេសថៃបាននាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ២០២.៨៨៩តោន ដែលកើនឡើង ៧៧.៧% ធៀបនឹងឆ្នាំមុន។ តម្លៃនៃការនាំចេញបានឈានដល់ ៣,៥៧ពាន់លានបាត(១០៨,៩លានដុល្លារអាម៉េរិក) ដែលកើនឡើង ៣១,៣%៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





