កិច្ចព្រមព្រៀង RCEP ៖ ការកើនឡើងពាណិជ្ជកម្មតំណាងឱ្យការប្តេជ្ញាចិត្តសកលភាវូបនីយកម្មរបស់ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ -- ឆ្នាំនេះ គឺជាខួបលើកទី៣ នៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
ក្នុងនាមជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានប្រជាជនច្រើនបំផុត មាត្រដ្ឋានពាណិជ្ជកម្មដ៏ធំបំផុត និងសក្តានុពលដ៏អស្ចារ្យបំផុតសម្រាប់ការអភិវឌ្ឍកិច្ចព្រមព្រៀង RCEP បានបន្តពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដោយធ្វើឱ្យកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅក្នុងចំណោមសេដ្ឋកិច្ចប្រទេសជាសមាជិក និងបម្រើជាកត្តាជំរុញចម្បងនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។
ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មសរុបរបស់ប្រទេសចិនជាមួយសមាជិកផ្សេងទៀតនៃកិច្ចព្រមព្រៀង RCEP បានឈានដល់ ៣៨,៥៧ពាន់ពាន់លានយន់ (៥,៣ពាន់ពាន់លានដុល្លារអាម៉េរិក) ដោយពាណិជ្ជកម្មទំនិញមានចំនួនជាង ៣០% នៃការនាំចូល និងនាំចេញសរុបរបស់ប្រទេសចិន។ កាលពីក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយដៃគូនៃកិច្ចព្រមព្រៀង RCEP មានចំនួន ១៣,១៦ពាន់ពាន់លានយន់ ដែលមានការកើនឡើង ៤,៥% ពីមួយឆ្នាំទៅមួយឆ្នាំ។
តួលេខទាំងនេះបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ដែលកិច្ចព្រមព្រៀង RCEP ដើរតួក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម ហើយក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ប្រទេសចិនក្នុងការពង្រីកការបើកចំហកម្រិតខ្ពស់ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី





