អ៊ុយក្រែនផ្តល់កិច្ចចរចាជុំថ្មីជាមួយរុស្ស៊ីនៅក្នុងខែមិថុនានេះ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក រូស្ទែម យូមេរ៉ូវ (Rustem Umerov) ដែលដឹកនាំគណៈប្រតិភូទីក្រុងគៀវនៅក្នុងកិច្ចចរចាជុំទី២ បាននិយាយថា អ៊ុយក្រែនបានស្នើឱ្យរៀបចំកិច្ចចរចាថ្មីជាមួយរុស្ស៊ីរួចហើយនៅក្នុងខែនេះ ដែលប្រហែលជានៅចន្លោះថ្ងៃទី២០-៣០ ខែមិថុនា។
លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍រ៉ាដាថា «យើងបានស្នើឱ្យរៀបចំកិច្ចប្រជុំមុនដំណាច់ខែនេះ ដែលអាចនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





