រុស្ស៊ីផ្តល់យោបល់ដល់អ៊ុយក្រែនសម្រាប់បទឈប់បាញ់គ្នា ២-៣ថ្ងៃក្នុងតំបន់ជាក់លាក់មួយចំនួន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- ជំនួយការប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ មេឌីនស្គី (Vladimir Medinsky) បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចចរចាជុំទីពីរជាមួយអ៊ុយក្រែនថា ប្រទេសរុស្ស៊ីបានផ្តល់យោបល់នូវបទឈប់បាញ់គ្នាដល់ភាគីអ៊ុយក្រែននៅក្នុងផ្នែកជាក់លាក់មួយចំនួននៃជួរមុខសម្រាប់រយៈពេល ២-៣ថ្ងៃ។
លោកបានបញ្ជាក់ថា «យើងបានស្នើបទឈប់បាញ់គ្នាជាក់លាក់មួយរយៈពេល ២-៣ថ្ងៃនៅតំបន់ជាក់លាក់មួយចំនួននៃជួរមុខ។ លោក មេឌីនស្គីបាននិយាយបន្ថែមថា «យោបល់នេះ គឺសម្រាប់ការអនុញ្ញាតឱ្យមេបញ្ជាការយកសាកសពកងទាហានរបស់ពួកគេ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





