អ៊ុយក្រែន និងរុស្ស៊ីនឹងបន្តកិច្ចចរចាសន្តិភាពក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃទី២ ខែមិថុនា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ -- យោងតាមអាជ្ញាធរតួកគីបានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ីនឹងចាប់ផ្តើមការចរចាឡើងវិញនៅថ្ងៃចន្ទនេះក្នុងទីក្រុងអ៊ីស្តង់ប៊ុល ខណៈដែលកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់ជម្លោះនៅតែបន្ត។
យោងតាមការិយាល័យប្រធានាធិបតីតួកគីបានឱ្យដឹងថា គណៈប្រតិភូគ្រោងនឹងជួបគ្នានៅម៉ោង ១:០០នាទីរសៀល (ម៉ោងក្នុងស្រុក) នៅវិមានCiragan នៃទីក្រុង តាមបណ្តោយឆ្នេរនៃច្រកសមុទ្រ Bosphorus ។
ប្រទេសទាំងពីរបានបើកការចរចាដោយផ្ទាល់ចុងក្រោយបំផុតរបស់ពួកគេនៅថ្ងៃទី១៦ ខែឧសភា ដែលជាការចរចាទល់មុខគ្នាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែកិច្ចប្រជុំបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងឈប់បាញ់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





