កម្ពុជា-ជប៉ុន ប្ដេជ្ញារួមគ្នាពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សម្ដេច និង នាយករដ្ឋមន្ត្រីជប៉ុន បានឯកភាពគ្នាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យបានកាន់តែស៊ីជម្រៅ សំដៅនាំមកនូវកំណើនសុខុមាលភាព វិបុលភាពរួមសម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំង២។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលជំនួបទ្វេភាគីនៃនាយករដ្ឋមន្ត្រីទាំង២ នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។


ក្នុងសន្និសីទនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«កម្ពុជាបានត្រៀមខ្លួនក្នុងការរួមចំណែកដោះស្រាយតម្រូវការពលកម្មជំនាញនៅជប៉ុន តាមរយៈកម្មសិក្សាការី និងពលករជំនាញ ហើយនៅពេលត្រឡប់មកកម្ពុជាវិញ ពួកគេនឹងពាំនាំនូវគុណតម្លៃជប៉ុន និងទំនួលខុសត្រូវ និងការងារខ្ពស់ផងដែរ»៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ទំព័រហ្វេសប៊ុកសម្ដេចធិបតី





