អគ្គលេខាធិការរដ្ឋានរដ្ឋសភាបើក កិច្ចប្រជុំត្រៀមរៀបចំធ្វើសមាជរដ្ឋសភា-ព្រឹទ្ធសភា
AKP ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភាប្រចាំការនិងជានាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំត្រៀមរៀបចំធ្វើសមាជរដ្ឋសភា-ព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តធ្វើឡើងនៅដើមខែមិថុនា ខាងមុខនេះ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំត្រៀមនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានលើកឡើងពីគម្រោងធ្វើសមាជរដ្ឋសភានិងព្រឹទ្ធសភានាពេលខាងមុខដែលស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីលើកយកបញ្ហាសំខាន់ៗ មកពិភាក្សាគ្នា ។


សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សមាជនេះគឺជាការរួមចំណែករបស់អង្គនីតិប្បញ្ញត្តិ ទាំងពីរថ្នាក់ ជាមួយកិច្ចការទូទៅរបស់រដ្ឋាភិបាលកម្ពុជា៕

ដោយ៖ ប៊ុនរិទ្ធ





