សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន២នៅខេត្តកំពង់ធំ ចុះកិច្ចសន្យាទិញលក់ទំហំប្រហែល ៤,៥លានដុល្លារ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥-- អបអរសាទរ សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន២នៅខេត្តកំពង់ធំ ចុះកិច្ចសន្យាទំហំប្រហែល៤,៥លានដុល្លារ ជាមួយក្រុមហ៊ុនចំនួន២ សម្រាប់ការធ្វើផលិតកម្ម និងផ្គត់ផ្គង់ស្រូវចម្រុះ ១៨ ៥០០ តោន នៅលើផ្ទៃដីជាង៣ ២០០ហិកតា។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ថា កម្មវិធីនេះត្រូវបានអញ្ជើញផ្តល់សក្ខីភាពដោយផ្ទាល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ដែលជាការចុះកិច្ចសន្យាផលិតកម្មពូជស្រូវសែនក្រអូប ស្រូវស្រង៉ែស្រាល និងស្រូវអូអឹម (OM4900&5451) រវាងសហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក និង សហគមន៍កសិកម្មទំនើប អភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ជាមួយនឹងក្រុមហ៊ុន ខ្មែរហ៊្វូតគ្រុប និងក្រុមហ៊ុន ប៊ីអអឹម៕


ដោយ ណយ នឿន





