ស្នងការនគរបាលខេត្តកំពង់ធំ៖ ដៃម្ខាងដឹកនាំកងកម្លាំងការពារជាតិមាតុភូមិ និងដៃម្ខាងទៀតដឹកនាំកងកម្លាំងចាប់យកសទ្ធាជ្រះថ្លាធ្វើបុណ្យទានក្នុងផ្លូវព្រះពុទ្ធសាសនា
AKP កំពង់ធំ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដៃម្ខាងដឹកនាំកងកម្លាំងការពារជាតិមាតុភូមិ និងដៃម្ខាងទៀតដឹកនាំកងកម្លាំងចាប់យកសទ្ធាជ្រះថ្លាធ្វើបុណ្យទានក្នុងផ្លូវព្រះពុទ្ធសាសនាក្នុងឱកាសលោក និងលោកស្រី អៀង លឹមចេង បានដឹកនាំកងកម្លាំងនាំយកបច្ច័យមួយចំនួនប្រគេនព្រះសង្ឃក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនិងបុណ្យឆ្លងក្លោងទ្វារវត្តមន្នីរង្សី ហៅវត្ដថ្មី ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២៥។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ ហេង សុផលនិងលោកស្រី អៀង លឹមចេង បានបូជាផ្កាភ្ញី ទៀនធូប ជូនព្រះពុទ្ធរូប និងបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក ជាពិសេសទេព្តាឆ្នាំថ្មី សូមបីបាច់ ថែរក្សា អភិបាលខេត្ត ប្រោះព្រំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបានសុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លាបញ្ញាឈ្លាសវៃ ចៀសផុតពីជំងឺកាចសាហាវ ដើម្បីបន្តចូលរួមកសាងអភិវឌ្ឈប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនសម្បូរសប្បាយជឿនលឿនបន្ថែមទៀត។

ឧត្តមសេនីយ៍ទោស្នងការ និងលោកស្រី បានប្រគេនបច្ច័យចំនួន២លានរៀលដល់ព្រះសង្ឃដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានា ក្នុងទីវត្តអារាមឱ្យកាន់តែមានភាពរីកចម្រើនបន្តទៀត ព្រមទាំងឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធ បុព្វបុរសខ្មែរ ដែលបានពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតប្រទេសជាតិទទួលបានសុខសន្តិភាពយ៉ាងពេញនាពេលបច្ចុប្បន្ន សូមឱ្យដួងវិញ្ញាណក្ខន្ធ អស់លោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ ស្នងការនគរបាលខេត្តកំពង់ធំ)





