កងទ័ពអាកាសចិន និងអេហ្ស៊ីប នឹងរៀបចំការហ្វឹកហ្វឺនរួមគ្នាជាលើកដំបូង
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ -- យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិចិន បានឱ្យដឹងថា កងទ័ពអាកាសចិន និងអេហ្ស៊ីប នឹងធ្វើការហ្វឹកហ្វឺនរួមគ្នាពីពាក់កណ្តាលខែមេសា ដល់ដើមខែឧសភា ក្នុងប្រទេសអេហ្ស៊ីប។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា នេះគឺជាការហ្វឹកហ្វឺនរួមគ្នាលើកដំបូងរវាងកងទ័ពអាកាសរបស់ប្រទេសទាំងពីរ ដោយសេចក្តីថ្លែងការណ៍បានបន្ថែមថា វាពិតជាមានសារសំខាន់ណាស់សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកនិងមិត្តភាពរវាងយោធាទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





