វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកការប្រឡងបញ្ចប់មុខវិជ្ជា ការអនុវត្តកិច្ចបញ្ជិកាទ្រព្យសកម្មរយៈពេលវែង
AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- នៅបន្ទប់បន្ទាយឆ្មារ នៃវិទ្យាស្ថាន វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាពេលចុងក្រោយនៃការបណ្តុះបណ្តាលមុខវិជ្ជា ការអនុវត្តកិច្ចបញ្ជិកាទ្រព្យសកម្មរយៈពេលវែង ជូនសិក្ខាកាមដែលជាមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន ដែលបង្រៀនដោយ លោកគ្រូ ហេង សុខនៅ ជាឧទ្ទេសាចារ្យនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
បន្ទាប់ពីបញ្ចប់មេរៀនក៏មានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជានេះផងដែរ ដើម្បីវាស់ស្ទង់សមត្ថភាពសិក្ខាកាម លើជំនាញពាក់ព័ន្ធនិងចំណូលមិនមែនសារពើពន្ធរបស់អង្គភាពថវិកា នៃក្រសួង ស្ថាប័ន ។


គួរបញ្ជាក់ផងដែរថាបន្ទាប់ពីសិក្ខាកាមបានប្រឡងបញ្ចប់លើមុខវិជ្ជាសិក្សា និងបំពេញតាមលក្ខខណ្ឌតម្រូវនៃកម្មវិធីបណ្តុះបណ្តាល ទើបអនុញ្ញាតឱ្យសិក្ខាកាមចូលរួមប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាល ដើម្បីទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ទទួលស្គាល់ «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ» ទៅតាមមុខជំនាញនីមួយៗ៕

ដោយ ទូច វលក្ខ័ណ




