ឯកឧត្តម ចាន់ សុធា ចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំង ការអនុវត្តការងារគណនេយ្យភាពសង្គមនៅឃុំសង្កាត់
AKP កណ្ដាល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងលោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំង និងពិភាក្សាលើនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅឃុំសង្កាត់ នៅសាលាខេត្តកណ្តាល ។

ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានលើកឡើងថា គោលបំណងនៃសិក្ខាសាលា គឺដើម្បីឆ្លុះបញ្ចាំងពីមេរៀនបទពិសោធន៍ និងបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងអំឡុងពេលអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម និងដើម្បីជាធាតុចូលសម្រាប់បង្កើតយុទ្ធសាស្រ្តបន្តគាំទ្រនិរន្តរភាពនៃការងារគណនេយ្យភាពសង្គមនាពេលអនាគត។


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





