អង្គការ WCS ធ្វើទស្សនកិច្ចដើម្បីស្វែងយល់ជំរំតូចថ្ពាល់លឿង ចាហ៊ូ និងការគ្រប់គ្រងជីវចម្រុះរបស់ជនជាតិដើមភាគតិច
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥-- ថ្ងៃទី១នៃដំណើរទស្សនកិច្ចតាមខេត្តរបស់អង្គការ WCS និងដៃគូទៅជំរំចាហ៊ូ បានចាប់ផ្តើម ដើម្បីស្វែងយល់បន្ថែមអំពីសារៈសំខាន់នៃចំណេះដឹង ជនជាតិដើមភាគតិច ក្នុងការគ្រប់គ្រងជីវចម្រុះ ។

ប្រភពពីអង្គការ WCS បានឱ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ថា កន្លែងទៅដល់ដំបូងគឺ ទឹកធ្លាក់ឡែងកៅ ដែលទទួលបានសិទ្ធិលើដីជាទីតាំង CBET ក្នុងឆ្នាំ២០១៩។ បន្ទាប់មក យើងបានទស្សនាកន្លែងបោះជំរំចាហ៊ូ ដែលផ្តោតលើទេសចរណ៍ និងការអភិរក្ស ជួយសហគមន៍ជនជាតិដើមភាគតិច រៀនជំនាញថ្មីៗ និងបង្កើតប្រាក់ចំណូលសមូហភាព។ គម្រោងនេះផ្តោតលើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីគាំទ្រដល់ការគ្រប់គ្រងជនជាតិដើមភាគតិច ដោយការយល់ដឹងអំពីចំណេះដឹង និងការអនុវត្តរបស់ប្រជាជនព្នង សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។

ចំណេះដឹងនេះផ្តល់ព័ត៌មានដោយផ្ទាល់អំពីគោលនយោបាយបរិស្ថាននៅកម្ពុជា។ ក្រុមការងារយើងមានសំណាងដែលបានដើរនៅពេលព្រឹក ហើយបានប្រទះឃើញសត្វទោចថ្ពាល់លឿងដ៏កម្រ៕

ដោយ ណយ នឿន (ប្រភព៖ WCS )





