ឯកឧត្តម តឹក រ៉េតសំរេច ចុះពិនិត្យទិន្នន័យការប្រើប្រាស់ដីធ្លី តំបន់បឹងទន្លេសាប ភូមិសាស្រ្តខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម តឹក រ៉េតសំរេច រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ចាប់ពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ចុះពិនិត្យការប្រើប្រាស់ដី និងជីវភាពរស់នៅសហគមន៍ទេសចរនៃភូមិបណ្តែតទឹក ក្នុងតំបន់បឹងទន្លេសាប។

ឯកឧត្តម តឹក រ៉េតសំរេច ជាមួយក្រុមការងារមន្រ្តីបច្ចេកទេសអន្តរក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ប្រចាំមុខព្រួញខេត្តសៀមរាប បានចុះពិនិត្យការប្រើប្រាស់ដីនៅតំបន់បឹងទន្លឹសាប ស្ថិតក្នុងភូមិសាស្រ្ត ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកពួក ។


សូមជម្រាបថា ខេត្តសៀមរាបមានផ្ទៃដីមកជាប់តំបន់បឹងទន្លេសាប សរុបចំនួន ២៥៧ ៨៥៨,៥០ ហិកតា ក្នុងនោះរួមមាន តំបន់១ ចំនួន ៦៦ ៧០០,៩០ ហិកតា តំបន់២ ចំនួន ៩០ ៣៥២ហិកតា តំបន់៣ ចំនួន ១០០ ៨០៥,៦០ ហិកតា និងមានបង្គោលព្រំតំបន់៣ ចំនួន ២៩៩ បង្គោល៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





