គុណភាពខ្យល់នៅកម្ពុជាគ្រប់រាជធានីខេត្តគឺល្អណាស់ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២០ ខែមីនា
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥-- ក្រសួងបរិស្ថានបានបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង៦ ព្រឹក ដល់ម៉ោង៦ ល្ងាច មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៤.៤៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានបានបង្ហាញពីគុណភាពខ្យល់តាមរាជធានី-ខេត្តនីមួយៗ ដូចជា៖ ពណ៌ខៀវ គឺគុណភាពខ្យល់ល្អណាស់ មានខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ។ ដោយឡែក ពណ៌បៃតង គឺគុណភាពខ្យល់ល្អ មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តប៉ៃលិន៕




ដោយ៖ ដេប៉ូ





