រដ្ឋសភា ព្រឹទ្ធសភានិង ធនាគារជាតិនៃកម្ពុជាអបអរសាទខួបលើកទី៤៥នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ(២០មីនា ១៩៨០ - ២០ មីនា ២០២៥)
AKP ភ្នំពែញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥--រដ្ឋសភា ព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជានិងធនាគារជាតិនៃកម្ពុជាបានអបអរសាទរខួបលើកទី៤៥នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ(២០ មីនា ១៩៨០- ២០ មីនា ២០២៥) និងការផ្សព្វផ្សាយអំពីប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និង ខេអេសឃ្យូអរ។

ដើម្បីអបអរសាទរ ខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរណ៍ប្រាក់រៀលឡើងវិញ (ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០-ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៥) ក៏ដូចជាការលើកកម្ពស់រូបិយវត្ថុជាតិ “ប្រាក់រៀល” គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងព្រឹទ្ធសភា ដោយមានកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សា ក្រោមប្រធានបទ “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចខ្លួអ (KHQR)" ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភា-ធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ។

អង្គសិក្ខាសាលា មានវត្តមានចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងធនាគារជាតិនៃកម្ពុជា តំណាងក្រសួង ពាក់ព័ន្ធ សភាពាណិជ្ជកម្ម វិស័យឯកជន វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងសមាគម អង្គការជាតិ និងអន្តរជាតិ ព្រម ទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ និងដៃគូពាក់ព័ន្ធជាច្រើនរូប៕


ដោយ៖ ប៊ុនរិទ្ធ,រូបថត៖ ហ៊ុន យុទ្ធគុណ





