ក្រសួងបរិស្ថាន៖គុណភាពខ្យល់ចាប់ពីល្ងាចថ្ងៃទី១៦ដល់ព្រឹកថ្ងៃទី១៧ខែមីនា មានភាព"ល្អណាស់"
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានគូសបញ្ជាក់ឲ្យដឹងថាគុណភាពខ្យល់ចាប់ពីល្ងាចថ្ងៃទី១៦ ដោយព្រឹកថ្ងៃទី ១៧ ខែមីនាឆ្នាំ២០២៥ខ្យល់មានគុណភាព"ល្អណាស់។
សេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថានអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាសម្រាប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៧.១៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ក្រសួងថាពណ៌ខៀវមានគុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យនិងពណ៌បៃតងមនាគុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ និងខេត្តកណ្តាល៕



ដោយ៖ ប៊ុនរិទ្ធ





