សហគមន៍កសិកម្មទំនើប "ម្ទេសដំណាក់ទ្រយឹង" ត្រូវបានបង្កើតជាផ្លូវការហើយ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិកសរក្រសួងកដកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ថា ទីបំផុតសហគមន៍កសិកម្មទំនើប «ម្ទេសដំណាក់ទ្រយឹង» ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានបង្កើតជាផ្លូវការដូចការរំពឹងទុក ។

ការបង្កើតជាផ្លូវការនេះតាមរយៈមហាសន្និបាតកំណើតដំបូងរបស់ខ្លួន ដោយមានសមាជិកចំនួន ១៨១ គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំម្ទេសចំនួនប្រមាណ ៥២ ហិកតា។ សមាជិកនៃសហគមន៍នេះសុទ្ធតែជាបងប្អូនអតីតយុទ្ធជន ដែលទទួលបានដីសម្បទានសង្គមកិច្ចពីតំបន់អភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង នៃស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់។

សហគមន៍កសិកម្មទំនើបរាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយកម្មវិធីគោលនយោបាយអាទិភាពទី៦ គឺរៀបចំអភិវឌ្ឍសហគមន៍ កសិកម្មទំនើប និងបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ដោយ ណយ នឿន





