ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហានតាមបណ្តោយព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីរសៀលថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខយោធិនតាមបណ្តោយព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១១ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានពាំនាំបណ្តាំផ្ញើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតដែលជានិច្ចកាល សម្តេច និងលោកជំទាវ តែងតែគិតគូរជាប្រចាំ និងគ្រប់កាលៈទេសៈពីសុខទុក្ខ និងជីវភាពរបស់បងប្អូនកងទ័ព និងក្រុមគ្រួសារ។

ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងការកោតសរសើរចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់យោធិនយើងពិតជាធំធេងណាស់ ដើម្បីបុព្វហេតុការពារបូរណភាពដែនដី និងសុខសន្តិភាពជូនប្រទេសជាតិប្រជាជននោះ៕



ដោយ ឈុន សារ៉ាត (ប្រភព៖ កងពលតូចថ្មើរជើងលេខ៥១)





