កងពលតូចថ្មើរជើងលេខ ៥៣ កំពុងល្បាតលើខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តទទួលខុសត្រូវ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ -- កងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ បន្តចាត់តាំងកម្លាំងល្បាតលើខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ជាប្រចាំទាំងយប់ ទាំងថ្ងៃ ។

ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាពី ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៥៣ នៅពេលនេះ ត្រូវបានបង្កើនការយកចិត្តទុកដាក់ បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តចេញ យាម ល្បាតទាំងយប់ ទាំងថ្ងៃ ត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។

លោកមេបញ្ជាការ កែវ សេងលន ក៏បានផ្ដាំផ្ញើដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ល្បាតរបស់ខ្លួនត្រូវថែរក្សានូវសុខភាព ការពារពីជំងឺផ្សេងៗ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





